博文

目前显示的是 六月, 2018的博文

iOS 12 Beta 1 ត្រូវ​ជើង​ខ្លាំង Jailbreak បាន​បាត់ទៅហើយ​

图片
លោក Liang Chen សមាជិក​ក្រុម Tencent Keen Lab បាន​ជោគជ័យ​លើ​ការ Jailbreak ប្រព័ន្ធ​ប្រតិបត្តិ iOS 12 Beta 1 ដែល​ដំណើរការ​លើ iPhone X។ លោក​បាន​បង្ហោះ​ចែកចាយ​វីដេអូ​លើ​បណ្តាញ​សង្គម Twitter និង YouTube ពី​សកម្មភាព​អំឡុង​ពេល Jailbreak។ នៅមិនទាន់មាន​ការបញ្ជាក់​ថា ​លោក​នឹង​បញ្ចេញ​កំណែ​កម្មវិធី Jailbreak ជា​ផ្លូវការ​ឬ​អត់? វា​ជា​ជោគជ័យ​មួយ​របស់​ក្រុម Tencent Security ដែល​ទើប​បង្កើត​ឡើង​កាល​ពី​ខែ​មករា ឆ្នាំ ២០១៦ ផ្តោត​សំខាន់​លើ​ការ​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ប្រតិបត្តិ PC/Mobile, កម្មវិធី (Application), សេវាកម្ម Cloud និង​ឧបករណ៍​ឆ្លាតវៃ IOT ជា​ដើម។ កន្លង​ទៅ​ដំណឹង​ Jailbreak ក៏​ធ្លាប់​ទម្លាយ​ចេញ​ពី​ក្រុម Coolstar ដែល​បង្ហើប​ថា​កំណែ​កម្មវិធី​ថ្មី Electra នឹង​ដាក់​ឲ្យ​ទាញ​យក​ឆាប់ៗ ហើយ​អាច​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិ iOS 11.3.1។ ប្រភព៖ iclarified

អ្នក​ប្រើ​កុំព្យូទ័រ​​មាន​ឯកសារ​សម្ងាត់ៗ​ គួរ​ចេះ​ប្រើ​កម្មវិធី​នេះ ប្រយ័ត្ន​ទឹកភ្នែក​!

图片
តាម​ប្រភព​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) បាន​ឲ្យ​ដឹង​ថា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ក្រុម​ការងារ​បាន​បង្ហាញ​អំពី​ការ​ការពារ​ទិន្នន័យ​ដែល​បាន​លុប​ហើយ​កុំ​ឲ្យ​ទាញ​យក​មក​វិញ​បាន។ កម្មវិធី Encryption BitLocker Drive ឥឡូវ​នេះ​ក្រុម​ការងារ​និង​ណែនាំ អំពី​ការ​ការពារ​ទិន្នន័យ​ដែល​លោក​អ្នក​រក្សា​ទុក​ក្នុង Hard Drive ជាមួយ​កម្មវិធី Encryption BitLocker Drive ដែល​ជា​កម្មវិធី​មក​ជាមួយ Window 10 Pro ស្រាប់។ កម្មវិធី​នេះ​មាន​លក្ខណៈ​ពិសេស​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក អ៊ិនគ្រីប​ទិន្នន័យ (Encrypt ការ​បំប្លែង​ទិន្នន័យ​កុំ​ឲ្យ​អាន(read) ដោយ​ផ្ទាល់​បាន) នៅ​លើ​ដ្រាយ (Hard Dive) របស់​កុំព្យូទ័រ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ចូល​អាន​ទិន្នន័យ(write) របស់​អ្នក​ដោយ​ពុំ​មាន​ការ​អនុញ្ញាត។ កម្មវិធី​នេះ​ក៏​អាច​ជួយ​ការពារ​ទិន្នន័យ ពេល​មាន​ការ​វាយ​លុក​ផ្សេងៗ (Software-attack tool) ឬ​ដោយ​ការ​ចម្លង​ទិន្នន័យ​ទៅ​កុំព្យូទ័រ​មួយ​ទៀត។​​ យ៉ាង​ណា​ក្តី អ្នក​គួរ​ប្រយ័ត្ន​ចំពោះ​លេខ​សម្ងាត់(Password) បើ encrypt wrong ទិន្នន័យទាំងអស់​គឺ​ចប់​ហើយ។ ខាងក្រោម​នេះ​ជា​ជំហាន នៃ​ការ​ដំឡើង​កម្