iOS 12 Beta 1 ត្រូវជើងខ្លាំង Jailbreak បានបាត់ទៅហើយ

លោក Liang Chen សមាជិកក្រុម Tencent Keen Lab បានជោគជ័យលើការ Jailbreak ប្រព័ន្ធប្រតិបត្តិ iOS 12 Beta 1 ដែលដំណើរការលើ iPhone X។ លោកបានបង្ហោះចែកចាយវីដេអូលើបណ្តាញសង្គម Twitter និង YouTube ពីសកម្មភាពអំឡុងពេល Jailbreak។ នៅមិនទាន់មានការបញ្ជាក់ថា លោកនឹងបញ្ចេញកំណែកម្មវិធី Jailbreak ជាផ្លូវការឬអត់? វាជាជោគជ័យមួយរបស់ក្រុម Tencent Security ដែលទើបបង្កើតឡើងកាលពីខែមករា ឆ្នាំ ២០១៦ ផ្តោតសំខាន់លើការស្រាវជ្រាវប្រព័ន្ធសុវត្ថិភាពនៃប្រព័ន្ធប្រតិបត្តិ PC/Mobile, កម្មវិធី (Application), សេវាកម្ម Cloud និងឧបករណ៍ឆ្លាតវៃ IOT ជាដើម។ កន្លងទៅដំណឹង Jailbreak ក៏ធ្លាប់ទម្លាយចេញពីក្រុម Coolstar ដែលបង្ហើបថាកំណែកម្មវិធីថ្មី Electra នឹងដាក់ឲ្យទាញយកឆាប់ៗ ហើយអាចគាំទ្រប្រព័ន្ធប្រតិបត្តិ iOS 11.3.1។ ប្រភព៖ iclarified