iOS 12 Beta 1 ត្រូវ​ជើង​ខ្លាំង Jailbreak បាន​បាត់ទៅហើយ​

លោក Liang Chen សមាជិក​ក្រុម Tencent Keen Lab បាន​ជោគជ័យ​លើ​ការ Jailbreak ប្រព័ន្ធ​ប្រតិបត្តិ iOS 12 Beta 1 ដែល​ដំណើរការ​លើ iPhone X។ លោក​បាន​បង្ហោះ​ចែកចាយ​វីដេអូ​លើ​បណ្តាញ​សង្គម Twitter និង YouTube ពី​សកម្មភាព​អំឡុង​ពេល Jailbreak។

នៅមិនទាន់មាន​ការបញ្ជាក់​ថា ​លោក​នឹង​បញ្ចេញ​កំណែ​កម្មវិធី Jailbreak ជា​ផ្លូវការ​ឬ​អត់? វា​ជា​ជោគជ័យ​មួយ​របស់​ក្រុម Tencent Security ដែល​ទើប​បង្កើត​ឡើង​កាល​ពី​ខែ​មករា ឆ្នាំ ២០១៦ ផ្តោត​សំខាន់​លើ​ការ​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ប្រតិបត្តិ PC/Mobile, កម្មវិធី (Application), សេវាកម្ម Cloud និង​ឧបករណ៍​ឆ្លាតវៃ IOT ជា​ដើម។

កន្លង​ទៅ​ដំណឹង​ Jailbreak ក៏​ធ្លាប់​ទម្លាយ​ចេញ​ពី​ក្រុម Coolstar ដែល​បង្ហើប​ថា​កំណែ​កម្មវិធី​ថ្មី Electra នឹង​ដាក់​ឲ្យ​ទាញ​យក​ឆាប់ៗ ហើយ​អាច​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិ iOS 11.3.1។



ប្រភព៖ iclarified

评论

此博客中的热门博文

ដោះស្រាយបញ្ហាអក្សរខ្មែរមើលឃើញតូចៗ

អ្នក​ប្រើ​កុំព្យូទ័រ​​មាន​ឯកសារ​សម្ងាត់ៗ​ គួរ​ចេះ​ប្រើ​កម្មវិធី​នេះ ប្រយ័ត្ន​ទឹកភ្នែក​!