Norton Vs. 360 Total Security Vs Bitdefender Review

ក្រុមហ៊ុនកំចាត់មេរោគតែងតែយកឱកាសការពារកុំព្យូទ័នេះមកដើម្បីប្រកួតទីផ្សាររបស់ពួកគេ។ ដំណោះស្រាយកំចាត់មេរោគទាំងនេះមានភាពខុសគ្នានៃការការពារ។អ្នកប្រើអ៊ីនធឺណេរៀងរាល់ត្រូវការឧបករណ៍កំចាត់មេរោគមួយនេះដែលបានដំឡើងនៅលើកុំព្យូទ័រយួរដៃរបស់គាត់ឬនាង, កុំព្យូទ័រឬស្មាតហ្វូន។ កម្មវិធីកំចាត់មេរោគគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារកុំព្យូទ័រមួយឬឧបករណ៍។ ដូច្នេះត្រូវជ្រើសវាដោយប្រុងប្រយ័ត្ន ហើយសម្រាប់ផលិតផលកំចាត់មេរោគដែលដែលយកប្រាក់ទៅទិញ។


មានកម្មវិធីកំចាត់មេរោគ្គជាច្រើនដែលអាចថែរក្សាកុំព្យូទ័រអ្នកឲ្យជៀសផុតពីការវាយប្រហាពីអ៊ីនធើណែយ៉ាងគ្រប់គ្រាន់។កម្មវិធីទាំងនោះរួមមានAvira, AVG, Panda-ល-។ប៉ុន្ដែមុខងារដែលការពារនោះមានតែពេលទិញកម្មសិទ្ធិប្រើប្រាស់ទេបានអាចបើកដំនើរការបាន។
ចឹងយើងមកប្រៀបធៀបកម្មវិធី៣៖
ទី១កម្មវិធីកំចាត់មេរោគNorton
ទី២360 Total Security
ទី៣Bitdefender

Norton 360 Antivirus
មានការអះអាងដែលមិនមានការបង្ហាញបាននិយាយថាកម្មវិធីកំចាត់មេរោគនេះល្អបំផុត!វាមានចំណាត់ថ្នាក់ជាប់លេខដែលជាកំពូលកម្មវិធីការពារកុំព្យូទ័ររបស់អ្នកទាំងអស់គ្នា!កម្មវិធីនេះបានបំពាក់មុខងារថ្មីដែលអាចជួសជុលឯកសារដែលត្រូវបានមេរោគបំផ្លាញ តែក៏មានភាគតិចដែលមិនអាចជួសជុលបាន។វាអាចទប់ស្កាត់URLដែលមានមេរោគបាន ក្រៅពីនេះNorton Antivirusអាចលាងសំអាតប្រភពរបស់មេរោគបាន ចឹងទោះជាអ្នកទាំងអស់គ្នាគ្មានបទពីសោទក្នុងការការពារកុំព្យូទ័រអ្នកនោះ អ្នកលូវក៏អាចការពារបានយ៉ាងងាយស្រួល។
Norton 360 Antivirusលក់ក្នុងតំលៃ£64.99។ ចឹងអ្នកទាំងអស់គ្នាបើចង់ការពារសុវត្ថិភាពកុំព្យូទ័រនោះ អ្នកត្រូវទទួលការចំណាយនេះទើបអាចទទួលបាន។ក្រោយពេលអ្នកបានដាក់ក្នុងកុំព្យូទ័រ៣គ្រឿងហើយវានឹងអស់សិទ្ធប្រើប្រាស់ដាក់បន្ដកុំព្យូទ័រថ្មីលើសនេះទៀត តែនេះជាដំណឹងល្អមួយសំរាប់យើងទាំងអស់គ្នា ។Nortonមានវេទិការគ្រប់គ្រងដ៏ងាយស្រួលយល់មួយ វាមានឧបករណក្នុងការធ្វើឲ្យកុំព្យូទ័រអ្នកមានលំណឹង ហើយកម្មវិធីមិនមានតំរូវការដាក់កំណត់ច្រើនពេកទេ! វាបានធ្វើការកែតំរូវយ៉ាងធំដែលធ្វើឲ្យកម្មវិធីនេះមានលំណឹងល្អមួយ ។កម្មវិធីនេះមានសមត្ថភាពក្នុងការគ្រប់គ្រងWindowsរបស់អ្នក ដែលអ្នកពុំចាំបាច់កំណតបន្ថែមWindowsរបស់អ្នកដោយផ្ទាល់ទេ។
Norton មានលក្ខណៈពិសេសដែលមានសមត្ថភាពនៃការរកឃើញនិងលុបមេរោគព្រមទាំង spyware ។ វាមានប្រព័ន្ធការពារការវាយលុកពីប្រព័ន្ធអ៊ីធឺណេតបាន។

Bitdefender
វាបានលក់រាយក្នុងតម្លៃទាបជាងន័រតុន។Bitdefender Plusមានលក្ខណៈពិសេសទាំងអស់ដែលន័រតុនកំចាត់មេរោគមាន។កម្មវិធីនេះអាចទប់ស្កាត់មេរោគដែលឆ្លងពីURLដូចនឹងកម្មវិធីកំចាត់មេរោគNortonដែល។តែBitdefender Plusទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកប្រើប្រាស់ ដែលវាអាចទប់ស្កាត់ពិការបន្លំរបស់ជនអាក្រក់ ។ហើយ Bitdefenderមិនចាំបាច់ឲ្យអ្នកប្រើប្រាស់មកកំណត់អ្វីឬបញ្ជានោះទេ វានឹងធ្វើការងារដោយខ្លួនឯង។
ចឹងហើយដែលគេមានការកោតសសើរ ព្រោះវាបានធ្វើឲ្យមានសុវត្ថិភាពនឹងការពារ។Bitdefenderបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងទីផ្សាកម្មវិធីមេរោគ។

360 Total Security
កម្មវិធីកំចាត់មេរោគនេះទទួលបានពិន្ទុល្អនៅក្នុងពីមន្ទីរពិសោធន៍ធ្វើតេស្តនេះឯករាជ្យ។វាមានសមត្ថភាពក្នុងការកំចាត់មេរោគនិងមេរោគដោនឡោត។ហើយកម្មវិធីនេះអាចលុបកម្មវិធីដែលអាចប​ណ្តា​ល​ឱ្យមានគ្រោះថ្នាក់បាន ទុកតែកម្មវិធីល្អ។ចុងក្រោយ កម្មវិធីមេរោគនេះល្អណាស់ ទោះជាមានចំនុចខ្លះមិនសូវល្អក៏ដោយ។

评论

此博客中的热门博文

ដោះស្រាយបញ្ហាអក្សរខ្មែរមើលឃើញតូចៗ

អ្នក​ប្រើ​កុំព្យូទ័រ​​មាន​ឯកសារ​សម្ងាត់ៗ​ គួរ​ចេះ​ប្រើ​កម្មវិធី​នេះ ប្រយ័ត្ន​ទឹកភ្នែក​!