Xtra-PC គ្រូពេទ្យព្យាបាលកុំព្យូទ័រចាស់ៗ និងដើរយឺតឲ្យក្លាយទៅជាកុំព្យូទ័រថ្មីម្តងទៀត

នៅពេលខ្លះយើងមួម៉ៅមែនទែនពីព្រោះតែកុំព្យូរទ័រយើងនេះ ដើរមហាសែនយឺត គាំង និងពេលខ្លះដើរយឺតដោយមិនមានមូលហេតុទៀតផង។ ទោះបីខំUpgrades ជួសជុល ឬយកទៅពេទ្យប៉ុន្មានដងក៏វាមិនជាដូចធម្មតាវិញដែរ តែពេលនេះ Vishares សូមណែនាំរបស់ម្យ៉ាងដែលអាចជួយបានយ៉ាងមានប្រសិទ្ធិភាព មិនចំណាយលុយច្រើន ហើយក៏មិនចាំបាច់ខ្វល់ចង់ទិញកុំព្យូទ័រថ្មីតម្លៃថ្លៃបីបួនរយដុល្លាទៀតដែរ។
Xtra-PC មានរូបរាងដូចជាUSB ទំហំប៉ុនមេដៃ ហើយវាអាចដំណើរការបានទាំងនៅក្នុងWindows និងMac។ បើនិយាយទៅដូចជាពិបាកជឿបន្តិច តែតាមរយៈការពិសោធន៍វាពិតជាអាចជួយកុំព្យូទ័រអ្នកឲ្យដើរលឿនបានមែន។
តោះ!ឥឡូវយើងទៅមើលតើវាដំណើរការបានយ៉ាងម៉េចៈ
  • តំបូងគ្រាន់តែដោតវាទៅក្នុងរន្ធដោតUSBធម្មតា នៅពេលដែលកុំព្យូទ័របិទ
  • បន្ទាប់មកបើកកុំព្យូទ័រ និងBootពីUSBនេះ
  • ប្រហែលតែ១៥នាទី អ្នកនឹងមានអារម្មណ៍ថាដូចជាទើបតែនឹងទិញកុំព្យូទ័រថ្មីអញ្ចឹង
អ្វីដែលកាន់តែពិសេសនោះគឺថា ទៅបីជាកុំព្យូទ័រអ្នកមិនមាន Hard Driveក៏នៅតែអាចដំណើរការបានដែរ។ មួយវិញទៀត អ្នកគ្រាន់តែSetupតែម្តង អ្នកអាចប្រើវាជាមួយនឹងកុំព្យូទ័រផ្សេងទៀតដោយមិនចាំបាច់ដំឡើងម្តងទៀតទេ។
អ្នកអាចរកទិញXtra-PC បានក្នុងតម្លៃចាប់ពី២៥ដុល្លា ពីគេហទំព័រផ្លូវការរបស់Xtra-PCបាន ហើយវាក៏មានសេវាកម្មដឹកជញ្ជូនរហ័សមកកម្ពុជាផងដែរ៕

评论

此博客中的热门博文

ដោះស្រាយបញ្ហាអក្សរខ្មែរមើលឃើញតូចៗ

អ្នក​ប្រើ​កុំព្យូទ័រ​​មាន​ឯកសារ​សម្ងាត់ៗ​ គួរ​ចេះ​ប្រើ​កម្មវិធី​នេះ ប្រយ័ត្ន​ទឹកភ្នែក​!